ឈៀកឡានឥលូវ អាចបំពេញឯកសារតាមអនឡាញបានហើយ
- 2017-06-09 09:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈៀកឡានឥលូវ អាចបំពេញឯកសារតាមអនឡាញបានហើយ
ចន្លោះមិនឃើញ
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬយើងហៅជាសាមញ្ញថា ឈៀកឡាន នៅពេលនេះ ត្រូវបានអនុវត្ត ដោយបំពេញបែបបទតាមប្រព័ន្ធស្វ័យប្រវត្តិ ឬតាមកុំព្យួទ័រអនឡាញ។ រីឯការបង់លុយថ្លៃសេវាវិញ ត្រូវធ្វើឡើងតាម Wing ឬ Smart Luy ដែលបានដាក់ស្តង់ នៅជិតនឹងកន្លែងឈៀកនោះតែម្តង។
ការបំពេញឯកសារ ៖ ត្រូវភ្ជាប់ជាមួយនូវឯកសារថតចម្លងឈៀកចាស់ និងកាតគ្រី។ ចំពោះរថយន្តថ្មី ត្រូវថតចម្លងក្រដាសពន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ការបំពេញបែបបទឯកសារនោះ ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ វេបសាយ https://techinspection.mpwt.gov.kh ។ តែបើម្ចាស់រថយន្ត មិនបានបំពេញឯកសារបែបបទតាមអនឡាញ នៅពេលទៅដល់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬកន្លែងឈៀកនោះ គឺម្ចាស់រថយន្ត ត្រូវចំណាយពេលរង់ចាំ បុគ្គលិកនៅទីនោះបំពេញបែបបទឲ្យ។
នៅពេលបានបែបបទរួចហើយ ម្ចាស់រថយន្ត ត្រូវយកវិក្កយបត្រនោះ ទៅបង់នៅបញ្ឈរ វីង ឬក៏ Smart Luy ដែលមានទីតាំងនៅជិតកន្លែងឈៀក ក្នុងបរិវេណអគ្គនាយកដ្ឋានដឹកជញ្ជូន។ នៅពេលបង់ប្រាក់រួចហើយ ម្ចាស់រថយន្ត អាចបើកឡានតម្រង់ជួរ ចូលកន្លែងឈៀកបានតែម្ដង។ ដំណើរការឈៀករថយន្ត ចំណាយពេលប្រមាណតែ ១ម៉ោង៕
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រូវបានអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់សិទ្ធិផ្តាច់មុខឲ្យក្រុមហ៊ុនឯកជន ឈ្មោះ Cambodia Motor Vehicle Inspection CMVIC។ សម្រាប់នៅភ្នំពេញ មានកន្លែងឈៀកយានយន្ត ចំនួន ៣កន្លែង គឺនៅអគ្គនាយកដ្ឋានដឹកជញ្ជូន ជាប់ស្នងការដ្ឋានរាជធានីភ្នំពេញ នៅបឹងស្នោ និងនៅម្តុំចំការដូង។ ក្រៅពីនោះ ក៏មាននៅតាមបណ្តាខេត្តជាច្រើនផ្សេងទៀត ព្រមទាំងមានរថយន្តចល័ត ២ គ្រឿងផងដែរ៕