ដឹងទេ! តើកោះតៃវ៉ាន់ មានទំនាក់ទំនងការទូតជាមួយរដ្ឋណាខ្លះ?
- 2017-06-13 07:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ! តើកោះតៃវ៉ាន់ មានទំនាក់ទំនងការទូតជាមួយរដ្ឋណាខ្លះ?
ចន្លោះមិនឃើញ
ក្រោយប៉ាណាម៉ា បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតកាលពីថ្ងៃទី១២ មិថុនា ម្សិលមិញ នៅពេលនេះ កោះតៃវ៉ាន់នៅមានទំនាក់ទំនងជាមួយរដ្ឋចំនួន ២០ប៉ុណ្ណោះ។ ក្នុងនោះ នៅតំបន់មហាសមុទ្រមានរដ្ឋចំនួន៦ នៅតំបន់អាមេរិកកណ្ដាលមានរដ្ឋចំនួន៥ នៅតំបន់ការ៉ាប៊ីន (Caribbean) មានរដ្ឋចំនួន៥ នៅទ្វីបអាហ្រ្វិកមានរដ្ឋចំនួន២ នៅទ្វីបអឺរ៉ុបមានរដ្ឋចំនួនមួយ និងតំបន់អាមេរិកខាងត្បូងមានរដ្ឋចំនួន១។
រដ្ឋចំនួន៦ ក្នុងតំបន់មហាសមុទ្រ ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ មានដូចជា កោះ Kiribati (២០០៣) កោះ Marshall (១៩៩៨) កោះ Nauru (២០០៥) កោះ Palau (១៩៩៩) កោះ Solomon (១៩៨៣) និងកោះ Tuvalu (១៩៧៩)។
រដ្ឋចំនួន៥ ក្នុងតំបន់អាមេរិកកណ្ដាល ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ មានដូចជា រដ្ឋ Belize (១៩៨៩) រដ្ឋ El Salvador (១៩៦១) រដ្ឋ Guatemala (១៩៣៣) ប្រទេសអង់ដូរ៉ាស (១៩៤១) ប្រទេស Nicaragua (១៩៩០)។
រដ្ឋចំនួន៥ ក្នុងតំបន់ការ៉ាប៊ីន (Caribbean) ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ មានដូចជា ប្រទេស Dominican (១៩៥៧) ប្រទេសហៃទី (១៩៥៦) កោះ Saint Kitts and Nevis (១៩៨៣) កោះ Saint Lucia (២០០៧) និងកោះ Saint Vincent and the Grenadines (១៩៨១)។
រដ្ឋចំនួន២ ក្នុងតំបន់អាហ្រ្វិក ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ មានដូចជា ប្រទេស Burkina Faso (១៩៩៤) និងប្រទេស Swaziland (១៩៦៨)។
ចំណែកនៅតំបន់អាមេរិកខាងត្បូងវិញ មានប្រទេសប៉ារ៉ាហ្គាយ និងនៅតំបន់អឺរ៉ុប មានរដ្ឋ Holy See ដែលនៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលកំពុងមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់៕