លទ្ធផល​បោះឆ្នោត នៅ​ឃុំ១ ក្នុងខេត្ត​បន្ទាយមានជ័យ CPP ឈ្នះ CNRP តែ ៣សំឡេង​ប៉ុណ្ណោះ

  • 2017-06-17 01:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ.ជ.ប បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៦មិថុនា​ថា លទ្ធផល​នៃការ​បោះឆ្នោត នៅក្នុង​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១១២៥​សំឡេង ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ១១២២​សំឡេង។ ក្រៅពីនេះ គណបក្ស​ខែ្មរ​រួបរួម​ជាតិ ទទួល​បាន ៧៩២​សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ១៩៥​សំឡេង និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ១៦០​សំឡេង។

គ.ជ.ប បញ្ជាក់​ថា លទ្ធផល​នេះ​គឺនៅ​រក្សា​ដដែល បន្ទាប់ពី​បាន​សម្រេច​បដិសេធ​លើ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ១​បណ្តឹង ដែលប្តឹង​បន្ត​មកពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ៕

សូម​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ខាងក្រោមនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;