ឯកសារ​ស្នាដៃ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​ដាក់តាំង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

  • 2017-06-23 04:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកសារ និង​ការ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចងក្រង​ទុក របស់​គម្រោង វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​ដាក់តាំង​ពិព័រណ៌ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ពីថ្ងៃទី​២២ ដល់ ២៧​មិថុនា ក្រោម​ប្រធានបទ៖ «ពហុកីឡដ្ឋាន​ជាតិ៖ កេរ្តិ៍​ដំណែល និង​ចក្ខុវិស័យ»។ នេះបើតាម​ស្ថានទូត​អាមេរិក បាន​ឱ្យដឹង​កាលពី​ថ្ងៃទី២២​មិថុនា។

លោក វណ្ណ ម៉ូលីវណ្ណ នៅក្នុងពហុកីឡដ្ឋានជាតិ
ពិព័រណ៌​នេះ មាន​បំណង​បង្ហាញ​ប្រវត្តិ​ផ្នែក​ស្ថាបត្យកម្ម​ និង​កេរ្តិ៍ដំណែល នៃ​ពហុកីឡដ្ឋាន​ជាតិ ជា​សាធារណៈ និង​សក្តានុពល​របស់​ពហុកីឡដ្ឋាន​នេះ​ទៅថ្ងៃ​អនាគត។ ការ​ដាក់​តាំង​បង្ហាញ​ គឺ​ចាប់​ពី​ម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ រសៀល។
ពហុកីឡដ្ឋានជាតិ

ពហុកីឡដ្ឋាន​ជាតិ​នេះ ត្រូវបាន​ធ្វើ​គម្រោង​ប្លង់ និង​សាងសង់​នៅដើម​ទសវត្សទី ១៩៦០ ដោយ​លោក វណ្ណ ម៉ូលីវណ្ណ តាម​សំណើ​របស់ សម្តេច ព្រះ​នរោត្តម សីហនុ។ ទីតាំងនេះ​ ត្រូវបាន​ដាក់​បញ្ចូល​បន្ថែម​ទៅក្នុង​បញ្ជី​តាមដាន​ប្រាសាទ​ពិភពលោក ឆ្នាំ​២០១៦៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;