លោក Duterte ធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទៅ​ជុំរុំ​កងទ័ព​ជិត​សមរភូមិ​ក្រុង Marawi

  • 2017-07-08 03:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាលពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ម្សិលមិញ បាន​ធ្វើ​ដំណើរ​ទៅ​ជុំរុំ​កងទ័ព នៅ​ជិត​សមរភូមិ​ក្រុង Marawi ដែល​ជា​កន្លែង​កងទ័ព​ហ្វីលីពីន និង​ក្រុម​សកម្ម​ប្រយុទ្ធ IS កំពុង​ប្រយុទ្ធ​គ្នា។

តាម​រយៈ​រូបភាព និង​វីដេអូ លោក Duterte បាន​ស្លៀក​ឯកសណ្ឋាន​យោធា​ហ្វីលីពីន និង​បាន​ស្ពាយ​កាំភ្លើង​យន្ត​ខ្នាត​តូច​នៅ​លើ​ស្មា​របស់​លោក​ផង​ដែរ។

ក្រោយ​លោក​ចុះ​ពី​ឧទ្ធម្ភាគចក្រ លោក Duterteបាន​ដើរ​ជាមួយ​មន្រ្តី​យោធា និង​ជំនួយការ​របស់​នៅ​ក្នុង​ជុំរុំ​កងទ័ព ដែល​មាន​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពី​សមរភូមិ​ក្រុង Mararwi ដោយ​លោក​បាន​និយាយ​ថា អាកាសធាតុ​មិន​ល្អ បាន​បញ្ឈប់​រូប​លោក​មិន​ឲ្យ​ហោះ​ទៅ​តំបន់​សមរភូមិ​ក្នុង​ក្រុង Marawi បាន។

សូម​បញ្ជាក់​ថា សមរភូមិ​ក្រុង Marawi បាន​ឈាន​ដល់​សប្ដាហ៍​ទី​៦ ហើយ ដោយ​បាន​បណ្ដាល​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ IS ចំនួន ៣៥៣​នាក់​បាន​ស្លាប់ ប៉ូលិស និង​ទាហាន​ហ្វីលីពីន ចំនួន ៨៧​នាក់​បាន​ស្លាប់ និង​ជន​ស៊ីវិល ៣៩​នាក់​បាន​ស្លាប់​ផង​ដែរ៕

វីដេអូ លោក Duterte ធ្វើ​ដំណើរ​ទៅ​ជុំរុំ​កងទ័ព នៅ​ជិត​សមរភូមិ​ក្រុង Marawi

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;