ប្រឡងបាក់ឌុបឆ្នាំនេះ បានពិន្ទុប៉ុន្មានទើបជាប់?
- 2017-07-22 09:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឡងបាក់ឌុបឆ្នាំនេះ បានពិន្ទុប៉ុន្មានទើបជាប់?
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា របបពិន្ទុប្រឡងអតិបរមានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះគឺ ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។
វិញ្ញាសា ថេរវេលា និងរបបពិន្ទុ ត្រូវបានកំណត់ដូចខាងក្រោម៖
១. គីមីវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
២. ជីវវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៣. រូបវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៤. មុខវិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៥. អក្សរសាស្រ្តខ្មែរ រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៦. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៧. គណិតវិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥
សូមអាន៖ មុខវិជ្ជាជម្រើស
១. ភូមិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
២. ប្រវត្តិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៣. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៤. មុខវិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៥. គណិតវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៦. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៧. អក្សរសាស្រ្តខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥៕