តុលាការ​ដក​តំណែង​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Nawaz Sharif

  • 2017-07-29 03:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​កំពូល​ប្រទេស​ប៉ាគីស្ថាន បាន​សម្រេច​បណ្ដេញ​លោក Nawaz Sharif ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី ទាក់ទង​នឹង​អំពើ​ពុករលួយ កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ។

ក្រុមអ្នកគាំទ្រលោក Nawaz Sharif នាំគ្នាតវ៉ា
តុលាការ បាន​ចេញ​ដីកា​បង្កាប់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​លោក Nawaz Sharif និង​ក្រុម​គ្រួសារ ពី​ករណី​ទ្រព្យ​សម្បត្តិ​ដែល​មិនបាន​ប្រកាស​ជា​សាធារណៈ​។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​ដែល​មាន​វ័យ ៦៧​ឆ្នាំ​រូប​នេះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់ និង​ការ​ស៊ើប​អង្កេត​នោះ។ គណបក្ស PML-N ​របស់​លោក Sharif នឹង​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​រូប​លោក។

គួរ​បញ្ជាក់​ថា លោក Sharif ធ្លាប់​ជា​ត្រូវ​រដ្ឋប្រហារ​ទម្លាក់​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ១៩៩៩ ប៉ុន្តែ​លោក​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ថ្មី កាល​ពី​ឆ្នាំ​២០១៣៕

ប្រភព៖ Asiancorrespondent ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;