កន្ធាយ​ក្បាល​កង្កែប​ជា​ប្រភេទ​សត្វ​អ្វី ហើយ​ស្ថិត​ក្នុង​អម្បូរ​អ្វី?

  • 2017-08-02 07:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្ធាយ​ក្បាល​កង្កែប គឺ​ជា​ពូជ​អម្បូរ​សត្វ​អណ្ដើក ប៉ុន្តែ​មិន​យឺត​ដូច​អណ្ដើក​នោះ​ទេ។ វា​អាច​វាយ​ប្រហារ​ចំណី​លឿន​ជាង​ពស់វែក​ចឹក​ទៅ​ទៀត។ សត្វ​កន្ធាយ​នេះ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សត្វ​កម្រ​ក្នុង​បញ្ជី​ជិត​ផុត​ពូជ​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​បរិស្ថាន។

រូបថត៖ WCS
តាម​ការ​ស្រាវជ្រាវ​ផ្លូវការ​របស់ IUCN កន្ធាយ​ក្បាល​កង្កែប​មាន​នៅ​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​បំផុត ហើយ​ពួក​វា​រស់នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ប៉ុន្តែ​វា​ក៏​មាន​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន​ផង​ដែរ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;