មុខងារ​ស្កេន​មុខ​របស់ iPhone 8 កាន់តែ​ងាយ​ស្រួល មិន​ចាំបាច់​កាន់​ដើម្បី Unlock ​ទេ

  • 2017-08-07 07:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លេខ​កូដ​ចេញ​ពី HomePod Firmware របស់ Apple បាន​បង្ហាញ​ថា មុខងារ​ស្កេន​ផ្ទៃ​មុខ​របស់ iPhone 8 ដែល​គេ​ហៅ​ថា "Pearl” នឹង​អាច​ស្កេន​មុខ​អ្នក​ប្រើប្រាស់​ដើម្បី​ដោះ​សោ ទោះ​បី​ជា​គេ​ទុក​វា​នៅ​លើ​តុ​ក្ដី ដោយ​មិន​ចាំបាច់​លើក​កាន់​រួច​តម្រង់​កាមេរ៉ា​ខាង​មុខ ​ឲ្យ​ចំ​នោះ​ទេ។

ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យដឹង​ថា Apple នឹង​ប្រើប្រាស់​មុខងារ​នេះ ដើម្បី​ជំនួស​មុខងារ Touch ID ហើយ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់​ថា iPhone 8 នឹង​មាន​មុខងារ Touch ID បន្ត​ទៀត ឬ យ៉ាង​ណា​នោះ​ទេ។

iPhone 8 ត្រូវ​រំពឹង​ថា នឹង​បំពាក់​កញ្ចក់​អេក្រង់ OLED ដែល​មិន​ធ្លាប់​មាន​នៅ​លើ iPhone ស៊េរី​មុនៗ។ តាម​ទម្លាប់​របស់ Apple ស្មាតហ្វូន​នេះ​ទំនង​ជា​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ៕

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;