ដឹង​ហើយ iPhone 8 នឹង​ចេញ​ចំនួន ៣​ពណ៌

  • 2017-08-09 06:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកវិភាគ Ming-Chi Kuo នៃ​ក្រុមហ៊ុន KGI Securities បាន​ឲ្យ​ដឹង​ថា iPhone ស៊េរី​ថ្មី​ដែល​ចេញ​នា​ខែ​កញ្ញា​ខាងមុខ​នេះ នឹង​មាន​ជម្រើស ៣​ពណ៌។

Kuo តែងតែ​ស្រាវ​ជ្រាវ និង​រាយការណ៍​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​ចំពោះ​ផលិតផល​របស់ Apple និង​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​។ លោក​បាន​បញ្ជាក់​ថា​ពណ៌​ទាំង​៣ របស់ iPhone នោះ គឺ ខ្មៅ ប្រាក់ និង​មាស ។

iPhone 8 ចំនួន ៥០​លាន​គ្រឿង នឹង​ចែកចាយ​លក់​នៅ​ក្នុង​ឆ្នាំ២០១៧ ជាមួយ​នឹង iPhone 7s ដែល​មាន​ចំនួន​ចន្លោះ​ពី ៣៥ ទៅ ៣៨​លាន​គ្រឿង ព្រម​ទាំង iPhone 7s Plus ចន្លោះ​ពី ១៨ ទៅ ២០លាន​គ្រឿង។ ចំណុច​ពិសេស​របស់ iPhone 8 ខុស​ពី iPhone 7s និង 7s Plus ត្រូវ​បាន​រំពឹង​ថា នឹង​បំពាក់​អេក្រង់ OLED ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;