ដាក់ Silence លើ iPhone 8 កាន់តែ​ងាយស្រួល ដោយ​គ្រាន់តែ​សម្លឹង​មើល​ទូរសព្ទ

  • 2017-08-12 02:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone 8 ​ត្រូវ​បាន​រំពឹង​ថា វា​នឹង​កាន់តែ​បង្ក​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ​ក្នុង​ការ​ដាក់ Silence សំឡេង​រោទ៍ និង Notifications ផ្សេង​ៗ ដោយ​គ្រាន់តែ​សម្លឹង​មើល​លើ​ទូរសព្ទ​ប៉ុណ្ណោះ។​របកគំហើញ​នេះ ធ្វើឡើង​ដោយ​លោក Guilherme Rambo អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​បាន​បង្ហាញ​ក្នុង​ការ​បែកធ្លាយ HomePod កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

មុខងារ​ស្រដៀង​គ្នា​នេះ ធ្លាប់​មាន​នៅ​លើ​ស្មាតហ្វូន Samsung ប៉ុន្មាន​ជំនាន់​មក​ហើយ ដោយ​គេ​ស្គាល់​វា​ថា "Smart Stay” ។ យ៉ាង​ណា​មិញ មិន​មាន​ការ​លម្អិត​បន្ថែម​ចំពោះ​មុខងារ​ខាងលើ​នោះទេ។ លើស​ពី​នេះ​ទៅ​ទៀត កាល​ពី​សប្ដាហ៍​មុន លោក Rambo បាន​អះអាង​ថា iPhone 8 នឹង​បំពាក់​មុខងារ​ស្កេន​លើ​ផ្ទៃ​មុខ​ផងដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;