​តម្លៃ iPhone 8 ដែល​គ្រោង​ចេញ​នៅ​ខែ​ក្រោយ

  • 2017-08-26 03:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple នឹង​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី​មួយ នា​ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​អបអរ​ខួប ១០​ឆ្នាំ​នៃ​ការ​បញ្ចេញ iPhone លក់​ជា​លើក​ដំបូង​របស់​ខ្លួន។ iPhone ដែល​អាច​ជា iPhone 8 នឹង​មាន​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ​អាមេរិក​ឡើង​ទៅ (បរទែស) ។ នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New York Times ។

បច្ចុប្បន្ន iPhone ដែល​មាន​តម្លៃ​ខ្ពស់​បំផុត គឺ ៩៦៩​ដុល្លារ ចំពោះ​ម៉ូដែល ដែល​មាន​អង្គ​ផ្ទុក​ធំ​បំផុត 256GB នៃ iPhone 7 Plus ។

យោង​តាម​សារព័ត៌មាន AppleInsider បាន​រាយការណ៍​ថា iPhone 8 នឹង​មាន ៣​ម៉ូដែល គឺ ទំហំ​អង្គ​ផ្ទុក 64 GB, 256 GB និង 512 GB ដែល​ជា​អង្គ​ផ្ទុក​ថ្មី មិន​ធ្លាប់​មាន​សម្រាប់ iPhone ជំនាន់​មុនៗ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;