កាន់​តែ​ច្បាស់ ចំពោះ​ថ្ងៃ​ប្រកាស​ចេញ iPhone 8

  • 2017-08-29 03:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទន្ទឹង​រង់ចាំ​របស់ Fan ក្រុមហ៊ុន Apple នឹង​ត្រូវ​បញ្ចប់ ​បន្ទាប់​សារព័ត៌មាន Wall Street Journal បាន​អះអាង​ថា iPhone 8 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។

​ថ្ងៃ​ទី​១២​កញ្ញា ធ្លាប់​ជា​ថ្ងៃ​ប្រកាស​ចេញ iPhone 5 កាលពី​ឆ្នាំ២០១២។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Apple មិន​បាន​ប្រើប្រាស់​ថ្ងៃ​ខែ​ដដែល ដើម្បី​បង្ហាញ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​នោះទេ។ ចំពោះ​ថ្ងៃ​ដាក់​លក់​វិញ Apple និយម​យក​ថ្ងៃ​ទី២២ ខែ​កញ្ញា ហើយ​ការ​កុម្ម៉ង់​ភាគច្រើន​បើក​នៅ​មុន​ការ​ដាក់​លក់ ១សប្ដាហ៍​។

គេ​រំពឹង​ថា iPhone 8 នឹង​បំពាក់​អេក្រង់ OLED ដែល​មិន​ធ្លាប់​មាន​នៅ​លើ iPhone ស៊េរី​ចាស់ៗ មុខងារ​សាក​ថ្ម​ដោយ​ឆ្នាំង​សាក​ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ និង​មុខងារ​ស្កេន​មុខ។ ទន្ទឹម​នេះ Apple ក៏​មិន​បោះបង់​នូវ​ម៉ូដែល iPhone 7s និង 7s Plus ដែរ ហើយ​ពួកវា​នឹង​ចេញ​ជាមួយ iPhone 8 ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;