Apple បន្ថែម​មុខងារ​ថ្មី ជំនួស​ឲ្យ​ប៊ូតុង Home ដែល​គ្មាន​នៅ​លើ iPhone 8

  • 2017-08-31 02:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ចុងក្រោយ បាន​ឲ្យដឹង​ថា Apple គ្រោង​នឹង​បង្ហាញ​ជា​ផ្លូវការ​នូវ iPhone 8 នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ​នេះ។ ចំណែក​សារព័ត៌មាន Bloomberg បាន​បង្ហាញ​លម្អិត​អំពី​ការ​ប្រើប្រាស់ Gesture ថ្មី​នៅ​ដើម្បី​ជំនួស​ប៊ូតុង Home ដែល​មិន​មាន​នៅ​លើ iPhone ស៊េរីថ្មី​នេះ​ឡើយ។

មុខងារ​ថ្មី​នេះ គេ​រំពឹង​ថា នឹង​មាន​ទីតាំង​មួយ​នៅ​ចំ​ទីតាំង​ចាស់​របស់​ប៊ូតុង Home ដែល​ធ្លាប់​មាន​នៅ​លើ iPhone ជំនាន់​មុនៗ។ ទីតាំង​នោះ នៅ​ពេល iPhone កំពុង​ជាប់​សោ គេ​អាច​អូស​ឡើង ដើម្បី​ដោះ​សោ​បាន។ ចំណែក​ក្នុង App វិញ គេ​អាច​អូស​ឡើង ដើម្បី​ចូល​ទៅ​មុខងារ Multitasking UI ឬ ស្មើ​នឹង​ការ​ចុច​ប៊ូតុង Home ពីរ​ដង​នៅ​លើ iPhone ជំនាន់​មុនៗ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;