Apple ទំនង​មិន​ប្រើ​ឈ្មោះ iPhone 7s/7s Plus ខណៈ iPhone 8 អាច​នឹង​ប្រើ​ឈ្មោះ​ថ្មី

  • 2017-09-02 04:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន 9To5Mac បាន​រាយការណ៍​ថា ​ក្នុង​ការ​ប្រកាស​បង្ហាញ iPhone ស៊េរី​ថ្មី​ចំនួន ៣​ម៉ូដែល នា​ថ្ងៃ​ទី១២​ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ​នេះ Apple អាច​នឹង​បង្ហាញ​ iPhone 8 និង 8 Plus ព្រម​ទាំង iPhone Edition ផង​ដែរ។

ដូច្នេះ មាន​ន័យ​ថា iPhone 8 នឹង​ជំនួស iPhone 7s, iPhone 8 Plus ជំនួស iPhone 7s Plus ហើយ ​iPhone Edition នឹង​ជំនួស iPhone 8 ដែល​ពាក្យ​ចចាមអារ៉ាម​បាន​រាយការណ៍​នា​ពេល​កន្លង​ទៅ។

ទូរសព្ទ​ស៊េរី​ថ្មី​ទាំង​បី​ម៉ូដែល នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ទីស្នាក់ការ​ថ្មី​របស់ Apple ក្នុង​សាល Steve Jobs ។ iPhone Edition អាច​មាន​តម្លៃ​ចាប់​ពី ១០០០​ដុល្លារ ដល់ ១៤០០​ដុល្លារ (បរទេស)។ ហើយ​ការ​ដាក់​លក់​លើ​ទីផ្សារ ប្រហែល​ជា​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០១៧៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;