ដឹងទេ! ហេតុអ្វីបានជាគេតាំងរូបសំណាកស្ដេចកន នៅខេត្តត្បូងឃ្មុំ?
- 2017-09-21 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ! ហេតុអ្វីបានជាគេតាំងរូបសំណាកស្ដេចកន នៅខេត្តត្បូងឃ្មុំ?
ចន្លោះមិនឃើញ
រូបសំណាកហ្លួងព្រះស្ដេចកន ជិះសេះបាញ់ធ្នូ ត្រូវបានតាំងនៅវត្តព្រៃអង្គរក្នុង ភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ចម្ងាយ១៦,៥គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។ តើប្រិយមិត្តឆ្ងល់ទេថា ហេតុអ្វីបានជាគេកសាងរូបសំណាកស្ដេចកន នៅតំបន់មួយនេះ?
បើតាមឯកសារពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកននេះ គឺជាអតីតរាជធានីអាណាចក្រខ្មែរមុនសម័យអង្គរ។ ក្រោយមកនៅសតវត្សទី១៦ ក្នុងរជ្ជកាលស្តេចកន (ព្រះបាទស្រីជេដ្ឋា) ក៏បានយកតំបន់នេះធ្វើជារាជធានីម្តងទៀត ដោយមានឈ្មោះថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ឬហៅថា «បន្ទាយព្រៃនគរ» មានទំហំ២,៥គីឡូម៉ែត្រការ៉េ។ រីឯការសាងសង់រូបសំណាកស្ដេចកននេះ គឺដើម្បីឧទ្ទិសដល់ស្នាព្រះហស្តរបស់ព្រះអង្គ។
ចំណែកឯ ព្រះតេជគុណ មុំ កុសល គ្រូសូត្រនៅវត្តព្រៃអង្គរក៏បានលើកឡើងស្រដៀងគ្នាដែរ។ ព្រះតេជគុណ មានសង្ឃដីកាថា៖ "រូបសំណាកស្តេចកន ត្រូវបានគេកសាងឡើងថ្មីនេះទេ នៅចុងឆ្នាំ២០០៦ ឬដើមឆ្នាំ២០០៧។ ខាងមគ្គទេសក៍ទេសចរណ៍ បានស្រាវជ្រាវឃើញថា កន្លែងនេះជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រស្តេចកន អញ្ចឹងគេសាងសង់រូបនេះឡើង ដើម្បីឧទ្ទិសដល់ព្រះស្តេចកន ក៏ដូចជាកសាងឡើង ដើម្បីជាភស្តុតាងឲ្យកុលបុត្រកូនខ្មែរស្គាល់ថា រូបព្រះស្តេចកនយ៉ាងម៉េច ហើយគាត់ខ្លាំងពូកែប៉ុណ្ណា។ ដូច្នេះហើយ បានជាគេក៏សាងរូបហ្នឹង នៅកន្លែងនេះ”៕