ញាក់សាច់! U16 ជប៉ុន ស៊ី​គូ​ប្រកួតទក់សាច់ ២០-០

  • 2017-09-21 01:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U16 ជប៉ុន បាន​បំបាក់​ក្រុម U16 Guam ដោយ​លទ្ធផល ២០-០ ក្នុងវគ្គ​ជម្រុះ​ពូល J នៃ​ពាន​រង្វាន់ AFC U16 Championship។

២០គ្រាប់​របស់​យុវជន​សាមូរ៉ៃ​ជប៉ុន រក​បាន​ដោយ​កីឡាករ Keita Nakano (៦គ្រាប់), Yuji Yoshida (៤គ្រាប់), Yusuke Aoki (២គ្រាប់), Kuraba Kondo (២គ្រាប់), Sako Maaya (១គ្រាប់), Kohshiro Sumi (១គ្រាប់), Asahi Yokokawa (១គ្រាប់), Kenta Aoshima (១គ្រាប់), Shinya Nakano (១គ្រាប់) និង​១គ្រាប់ស៊ុត​ចូល​ទី​ខ្លួនឯង​របស់​កីឡាករនៃ​ក្រុម U16 Guam។

លទ្ធផល​១គូ​ទៀត​ក្នុង​ពូល​នេះ គឺ U16 ម៉ាឡេស៊ី ឈ្នះ U16 សិង្ហបុរី ៦-១។

គួរ​បញ្ជាក់​ថា គ្រប់​ការ​ប្រកួត​ទាំង​អស់​ក្នុង​ពូល J នេះ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល គឺ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;