ផ្ទុះ​ការ​បាញ់​គ្នា​នៅ​ជិត​ភូមិគ្រឹះ​ប្រធានាធិបតី Duterte

  • 2017-09-26 06:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ជិត​ភូមិគ្រឹះ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​កញ្ញា​នេះ។ ក្នុង​នោះ មនុស្ស​ម្នាក់​បាន​រង​របួស។

អ្នកនាំពាក្យ​អង្គរក្ស​ក្រុម​អង្គរក្ស​ប្រធានាធិបតី​ហ្វីលីពីន លោក Mike Aquino បាន​បញ្ជាក់​ថា ការ​ផ្ទុះ​អាវុធ​នេះ បាន​កើត​ឡើង​នៅ​ឧទ្យាន Malacanang ដែល​ជា​មូលដ្ឋាន​កង​អង្គរក្ស​ប្រធានាធិបតី Duterte។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នោះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​នោះ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី Duterte វិញ ពុំ​អាច​បញ្ជាក់​ពី​វត្តមាន​របស់​ប្រធានាធិបតី Duterte ថា​តើ​គាត់​នៅ​ក្នុង​ភូមិគ្រឹះ​របស់​គាត់ ឬ​អត់​ទេ។ លោក​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ដំណើរការ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;