រូបភាព​​នៅ​កន្លែង​តម្កល់​សព និង​កន្លែង​បូជា​សព​លោក វណ្ណ ម៉ូលីវណ្ណ ព្រឹក​នេះ

  • 2017-10-01 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី១​តុលា​នេះ កម្មវិធី​បូជា​សព លោក វណ្ណ ម៉ូលីវណ្ណ នឹង​ចាប់ផ្តើម​ពីម៉ោង ១២:៣០នាទី​រសៀល​ត​ទៅ។ ការ​បូជា​សព និង​បញ្ចុះ​ធាតុ​បិតា​ស្ថាបត្យកម្ម​ខ្មែរ​រូបនេះ ធ្វើឡើង​នៅវត្ត​ព្រះ​ឥន្ទកោសីយ៍ ហៅ​ វត្ត​លើ មាន​ទីតាំង​ នៅ​ខាង​កើត​ស្ទឹង​សៀមរាប ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។ វត្ត​នេះ​ នៅ​ទល់មុខ​គ្នា​នឹង​អភិរក្សដ្ឋាន​អង្គរ ជា​ទី​ដែល​លោក​តា វណ្ណ ម៉ូលីវណ្ណ ធ្លាប់​បាន​បំពេញ​កិច្ចការ ក្នុង​នាម​ជា​ប្រធាន​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា។

Kley Kley សូម​បង្ហាញ​រូបភាព​មួយ​ចំនួន នៅ​កន្លែង​តម្កល់សព (ផ្ទះ​លោក វណ្ណ ម៉ូលីវណ្ណ) និង​ការ​រៀបចំ​មេរុ សម្រាប់​បូជា​សព (នៅ​វត្តលើ) នា​ព្រឹក​​ថ្ងៃទី១​តុលា ខាងក្រោម​នេះ៖

ទីកន្លែងតម្កល់សព

មេរុសម្រាប់បូជាសព

អត្ថបទ៖ សំភី

អត្ថបទថ្មី
;