ខ្លះៗ​អំពី​ការ​ចាប់​កំណើត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android!

 • 2017-11-24 08:19:25
 • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រព័ន្ធ​ប្រតិបត្តិការ Android ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​លោក Andy Rubin, Rich Miner, Nick Sears និង Chris White នៃ​ក្រុមហ៊ុន Android, Inc. ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​២០០៣។ នៅ​ឆ្នាំ​២០០៥ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បាន​សម្រេច​ទិញ​យក Android, Inc. មក​គ្រប់គ្រង ក្នុង​តម្លៃ​ប្រមាណ​ជា ៥០​លាន​ដុល្លារ។

Android ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​ទៅ​កាន់​ពិភពលោក ក្នុង​ឆ្នាំ​២០០៧ ហើយ​ស្មាតហ្វូន​ទី​១ ដែល​ចាប់​ដំណើរការ​ដោយ Android គឺ HTC Dream នៅ​ខែ​តុលា ឆ្នាំ​២០០៨។ ប្រជាប្រិយភាព​របស់ Android បាន​និង​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​គិត​មក​ទល់​នឹង​បច្ចុប្បន្ន ស្មាតហ្វូន​មិន​តិច​ជាង ២​ពាន់​លាន​គ្រឿង​នោះ​ទេ​កំពុង​ដំណើរការ​ដោយ Android។

ខាង​ក្រោម​នេះ​ជា Version ទាំង​អស់​របស់ Android៖

 • Android 1.0 : (គ្មាន Codename) ចេញ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០០៨

 • Android 1.1 : (គ្មាន Codename) ចេញ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩

 • Android 1.5 : Cupcake ចេញ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០៩

 • Android 1.6 : Donut ចេញ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៩

 • Android 2.0 – 2.1 : Eclair ចេញ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០០៩

 • Android 2.2 – 2.2.3 : Froyo ចេញ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១០

 • Android 2.3 – 2.3.7 : Gingerbread ចេញ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០

 • Android 3.0 – 3.2.6 : Honeycomb ចេញ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១

 • Android 4.0 – 4.0.4 : Ice Cream Sandwich ចេញ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១

 • Android 4.1 – 4.3.1 : Jelly Bean ចេញ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២

 • Android 4.4 – 4.4.4 : KitKat ចេញ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣

 • Android 5.0 – 5.1.1 : Lollipop ចេញ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤

 • Android 6.0 – 6.0.1 : Marshmallow ចេញ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥

 • Android 7.0 – 7.1.2 : Nougat ចេញ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦

 • Android 8.0 : Oreo ចេញ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧

ប្រភព៖ Did You Know? ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;