លោក ឆៃ ស៊ីណារិទ្ធ ត្រូវបាន​តែងតាំង​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​ស្តីទី

  • 2017-11-27 10:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី២៧​វិច្ឆិកា​នេះ បាន​សម្រេច​តែងតាំង​លោក​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គ​ស្នងការ​រង ជា​អគ្គស្នងការ​ស្តីទី នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

លោក​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ (រូបថត៖ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍)
លោក​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ មាន​សិទ្ធិ​សម្រេច​ការងារ​ពេញ​សមត្ថកិច្ច​ក្នុងនាម​អគ្គស្នងការ​នគរបាល​ជាតិ រហូត​ដល់​ពេល​មាន​វត្តមាន​របស់​លោក នេត សាវឿន ដែលជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​នោះ មក​បំពេញ​ភារកិច្ច​វិញ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;