EDC នឹង​ផ្តាច់​ភ្លើង​រយៈពេល ៤​ថ្ងៃ ចាប់ពី​ស្អែក

  • 2017-11-29 00:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី៣០​វិច្ឆិកា ដល់ ៣​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃ​ព្រហស្បតិ៍​ទី៣០វិច្ឆិកា៖ សង្កាត់​កាកាប​ទី១ កាកាប​ទី២ គីឡូម៉ែត្រ​លេខ៦ ទួលសង្កែ​ទី២ កន្ទោក កំបូល ឃុំ​បែកចាន និង​ឃុំពើក ក្នុង​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃសុក្រ​ទី១​ធ្នូ៖ សង្កាត់​បឹងកក់១ ឃុំ​បែកចាន ឃុំពើក និង​តំបន់​មួយ​ចំនួន​ចាប់ពី​សង្កាត់​ច្បារ​អំពៅ១ រហូតដល់​វាលស្បូវ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ម៉ោង ៥​ល្ងាច។

៣. ថ្ងៃសៅរ៍​ទី២​ធ្នូ៖ សង្កាត់​ចោមចៅ​ទី២ ជ្រោយចង្វារ ក្រាំងធ្នង់ សំរោងក្រោម ស្នោរ កំពង់​សំណាញ់ ព្រែកហូរ និង​ស្រុក​ស្អាង ខេត្ត​កណ្តាល ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៤. ថ្ងៃ​អាទិត្យ ទី៣ធ្នូ៖ សង្កាត់​ប្រទះ​ឡាង ឃ្មួញ ព្រែកព្នៅ អូរបែកក្អម ចោមចៅ​ទី១ ភ្នំពេញ​ថ្មី គោកឃ្លាង និង​ក្រាំងធ្នង់ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;