ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នឹងកើនដល់ ៦ពាន់លានដុល្លារ
- 2017-11-30 07:21:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នឹងកើនដល់ ៦ពាន់លានដុល្លារ
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញទស្សនា ភូមិស៊ូយូហ្ស៊ូ ខណ្ឌមិនឌូងូ នៅខាងលិចរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីស្វែងយល់អំពីស្មារតីចម្បង នៃមហាសន្និបាត បក្សកុម្មុយនីស្តចិន លើកទី១៩។ ក្នុងនោះភាគីកម្ពុជា-ចិន បានសន្យារួមគ្នាថា នឹងធ្វើយ៉ាងណាឲ្យសម្រេច ទំហំពាណិជ្ជកម្ម ឲ្យបាន៦ពាន់លានដុល្លារនៅឆ្នាំ២០២០ខាងមុខ។
ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគ កាលពីឆ្នាំ២០១៦ បង្ហាញថា ការនាំចូលពីចិនមកកាន់កម្ពុជាមានទឹកប្រាក់៣ពាន់ ៩៣០លានដុល្លារ ឯការនាំចេញពីកម្ពុជា ឆ្ពោះទៅកាន់ ប្រទេសចិន មានទឹកប្រាក់ ៨៣០លានដុល្លារ។ ដោយឡែកក្នុងរយៈពេល៣ខែដើមឆ្នាំ០១៧ ការនាំចូលពីចិនមកកាន់កម្ពុជា មានទឹកប្រាក់ ជាង១ពាន់១៧៨លានដុល្លារ ឯការនាំចេញពីកម្ពុជា ទៅចិន មានទឹកប្រាក់ជិត១២២លានដុល្លារ។
ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកវិនិយោគបរទេសមកពីប្រទេសចំនួន១៨។ ដោយវិស័យទេសចរណ៍ កាលពីឆ្នាំ២០១៦ ភ្ញៀវចិនមកកម្ពុជា មានជាង៨៣ម៉ឺននាក់ ជាប់ចំណាត់ថ្នាក់លេខ២ ដោយឡែកគិតចាប់ពីខែមករារហូតដល់ចុងខែតុលា ឆ្នាំ២០១៧ ភ្ញៀវចិនមានចំនួនជាង ៨៤ម៉ឺននាក់។ តាមការព្យាករ ភ្ញៀវចិន នឹងអាចកើនដល់១លាននាក់ ក្នុងឆ្នាំ២០១៧ និង២លាននាក់ នៅឆ្នាំ២០២០៕