ខ្សោយ​ផ្លូវភេទ? ៥វិធី​អាច​ជួយ​បង្កើន​សមត្ថភាព​លើ​គ្រែ​ឲ្យ​បាន​យូរ​ជាង​មុន

  • 2020-11-05 06:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ឆាប់​ចេញ​ទឹក​កាម​គឺ​ជា​បញ្ហា​​​ដែល​បុរសៗ​មួយ​ចំនួន​កំពុង​ខ្វល់ខ្វាយ​ជា​ខ្លាំង និង​កំពុង​ស្វែង​រក​ដំណោះស្រាយ​​សមស្រប​ណា​មួយ​មក​អនុវត្ត។ វិធីសាស្ត្រ​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​មាន​ច្រើន​ទាំង​បែប​ធម្មជាតិ និង​ការ​ប្រើប្រាស់​ផលិតផល​ជំនួយ។ យ៉ាង​ណា​មិញ បើ​តាម​អ្នក​ជំនាញ មុន​​សម្រេច​​ទទួល​ទាន​ផលិតផល​ជំនួយ បុរសៗ​គួរ​សាកល្បង​វិធី​តាម​បែប​ធម្មជាតិ​សិន។ មាន​វិធី​ចំនួន ៥ អាច​ជួយ​​​លុប​បំបាត់​បញ្ហា​ឆាប់​ទឹក​កាម​បាន៖

១. សម្រេច​កាម​ដោយ​ខ្លួន​ឯង​១​ម៉ោង ឬ​ក៏​២​ម៉ោង មុន​ពេល​រួមភេទ​ជាមួយ​ដៃគូ (រយៈពេល​អាស្រ័យ​លើ​បុគ្គល​នីមួយៗ)

២. ជ្រើសរើស​ស្រោម​អនាម័យ​ណា​ដែល​ក្រាស់ ដើម្បី​កាត់​បន្ថយ​ភាព​រំញោច​​ផ្លូវ​ភេទ​ខ្លាំង​ពេក

៣. ចេះ​ប្រើ​ដង្ហើម ដោយ​​ត្រូវ​ដក​ដង្ហើម​ធំ​បន្តិច​សិន មុន​ពេល​ជិត​ចេញ​ទឹក​កាម

៤. ប្រើ​ក្បាច់​ដោយ​ឲ្យ​ខាង​ស្រី​នៅ​ពី​លើ (ពេល​ជិត​សម្រេច​កាម ខាង​ស្រី​អាច​​ជួយ​ផ្លាស់ប្ដូរ​ចលនា ឬ​ឈប់​សម្រាក​មួយ​ភ្លែត​)

៥. ត្រូវ​ចេះ​ដក​ឃ្លា​សម្រាក​ខ្លះ ហើយ​រក​នឹក​គិត​ពី​អ្វី​ផ្សេងៗ​ដើម្បី​បំបែក​អារម្មណ៍​ពុះ​កញ្ជ្រោល​បាន​ខ្លះ៕

ប្រភព៖ nhs.uk ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;