លោក Duterte ចង់​ឲ្យ ប៉ាក់គីអៅ ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន

  • 2017-12-18 06:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ចង់ឲ្យ​ស្តេច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ប៉ាក់គីអៅ ក្លាយជា​ប្រធានាធិបតី។ លោក Duterte និយាយ​ដូច្នេះ ក្នុង​ពិធី​ខួប​កំណើត​វ័យ ៣៩​ឆ្នាំ របស់​ប៉ាក់គីអៅ នៅ​មជ្ឈមណ្ឌល​សន្និបាត KCC ក្នុង​ក្រុង General Santos។

លោក Rodrigo Duterte (រូបថត៖ Reuters
លោក Duterte ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំបាន​ប្រាប់​គាត់ (ប៉ាក់គីអៅ) ថា ខ្ញុំ​ចង់ឲ្យ​អ្នក​ក្លាយ​ជា​ប្រធានាធិបតី។ លោក​អះអាង​ថា ប៉ាក់គីអៅ គឺ​មាន​សមត្ថភាព​អាច​ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់ពី​រូបលោក​បាន។
ប៉ាគីអៅ

លោក Duterte បន្ត​ថា លោក​រីករាយ​ដែលបាន​ចែក​រំលែក​អនុស្សាវរីយ៍​ជាមួយ​ប៉ាក់គីអៅ។ លោក​កោត​សរសើរ​ចំពោះ​ស្តេច​ប្រដាល់​រូបនេះ ដែល​ធ្វើឲ្យ​ហ្វីលីពីន មាន​មោទនភាព​យ៉ាងខ្លាំង៕

ប្រភព៖ ABS-CBN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;