បក្ស​មូលដ្ឋាន ដាក់​លក្ខខណ្ឌ​មុន​សម្រេច​ចូលរួម​ក្នុង "ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់"

  • 2018-08-29 01:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត យ៉ង សាំងកុមារ ដាក់​លក្ខខណ្ឌ ៩​ចំណុច មុន​នឹង​សម្រេច​ពិចារណា​ចូលរួម​ក្នុង "ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់" ដែល​ផ្តួចផ្តើម​ឡើង​ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃទី​២៨ សីហា​ថា លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ដែល​លោក​បាន​ដាក់​ចេញ រួមមាន៖

  • សមាជិក​របស់​ឧត្ដមក្រុមប្រឹក្សា​នេះ មិន​ចាំ​បាច់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។

  • គណបក្ស​នយោបាយ គួរ​ទទួល​បាន​ការឧបត្ថម្ភ​ពី​ថវិកាជាតិ ដែល​បរិមាណ​ថវិកា​នេះ គឺ​អាស្រ័យ​លើ​ចំនួន​សន្លឹកឆ្នោត ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​ពី​ការបោះឆ្នោត។

  • ក្រៅពីនោះ លោក​ក៏​ស្នើ​ឲ្យ​មានការ​អនុញ្ញាត​លើ​ការ​ស្ទង់មតិ​ទៀងទាត់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ លើ​កម្រិត​នៃ​ការ​ពេញ​ចិត្ត ឬ​មិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ការ​ស្ទង់មតិ​លើ​សេចក្ដីព្រាងច្បាប់​នានា ការរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​រាជធានី ខេត្ត ក្រុង ជាដើម​។

  • ជាមួយគ្នា​នេះ លោក​ក៏​ស្នើ​ឲ្យ​មាន​ការ​លើកស្ទួយ​តួនាទី និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​មានការ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ផងដែរ។

លោក យ៉ង សាំងកុមារ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពេលចុះឃោសនាបោះឆ្នោតឆ្នាំ២០១៨ នៅថ្ងៃបញ្ចប់យុទ្ធនាការ
គិត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​១៩ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​កាលពី​ថ្ងៃ​ទី២៩ កក្កដា មាន​គណបក្ស​ចំនួន ២ ប៉ុណ្ណោះ ដែល​រក្សា​ជំហរ​ច្បាស់លាស់​មិន​ចូលរួម​ក្នុង​ "ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់" នេះ ក្នុង​នោះ​មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ( LDP ) និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ( GDP ) និង​គណបក្ស​មាតុភូមិ​យើង ហាក់​បង្ហាញ​ជំហរ​មិន​ច្បាស់​លាស់ ដោយ​នៅ​បើក​ចំហ​ពី​លទ្ធភាព​នៃ​ការចូលរួម​ក្នុង​យន្តការ​នេះ៕

អត្ថបទទាក់ទង

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;