មន្រ្តីគណបក្ស​ដែល​បាន​ទៅ​ជួប​នាយករដ្ឋមន្រ្តី នឹង​ទទួល​តំណែង​ជា​ទីប្រឹក្សា

  • 2018-08-21 08:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​ណៈរដ្ឋមន្រ្ដី បាន​បញ្ជាក់​ថា មន្រ្តី​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​រាជរដ្ឋាភិបាល នៅ​វិមាន​សន្ដិភាព កាលពី​ព្រឹក​ថ្ងៃ​ទី២១ សីហា​នេះ នឹង​ទទួល​បាន​នូវ​តំណែង​បន្ថែម​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដើម្បី​ងាយស្រួល​ចំពោះ​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន ក្នុង​ការងារ​នយោបាយ​របស់​គណបក្ស​ផ្ទាល់​របស់​គេ។ នេះ​បើ​តាម​ការ​បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​លោក ផៃ ស៊ីផាន។

សម្ដេច ហ៊ុន សែន ជួប​មន្រ្តី​គណបក្សនយោបាយ​ចំនួន១៦ នៅវិមានសន្ដិភាព
ជាមួយ​គ្នា​នេះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា មន្រ្តី​គណបក្ស​នយោបាយ​ដែល​បាន​ទៅ​ចូលរួម​មាន​កិត្តិយស មោទនភាព និង​សេចក្តីរីករាយ ក្នុង​ការ​ទៅ​ចូលរួម​ក្នុង​វេទិកា​នេះ ក្នុង​បរិបថ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​បាន​ឯកភាព និង​គាំទ្រ​នូវ​ការ​ផ្ដួចផ្តើម​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី។

ប៉ុន្ដែ​លើកលែង​តែ​គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ​របស់​លោក លន់ ឫទ្ធិ ដែល​សូម​ពិគ្រោះ​ជាមួយ​នឹង​សហគាវិកសិន។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត អាណត្តិទី​៦ កាលពី​ព្រឹក​មិញ មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន១៦ រួមមាន​៖

១.គណបក្សខ្មែររួបរួមជាតិ

២.គណបក្សពន្លឺថ្មី

៣.គណបក្សសញ្ជាតិកម្ពុជា

៤.គណបក្សខ្មែរក្រោក

៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៦.គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

៧.គណបក្សសាធារណរដ្ឋខ្មែរ

៨.គណបក្សរស្មីខេមរា

៩.គណបក្សហ៊្វុនស៊ិនប៉ិច

១០.គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច 

១១.គណបក្សយុវជនកម្ពុជា

១២.គណបក្សធម្មាធិបតេយ្យ

១៣.គណបក្សឆន្ទៈខ្មែរ

១៤.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៥.គណបក្សខ្មែរតែមួយ 

១៦.គណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;