ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ​ប្រចាំ​សប្តា​ហ៍

  • 2018-11-11 07:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ ដែល​កើតមាន​ឡើង​ក្នុង​សប្តាហ៍​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម។

១. សម្តេច ហ៊ុន សែន ប្រតិកម្មនឹង​ការលើកឡើង​របស់​លោក សម រង្ស៊ី ជុំវិញការ​ដោះលែង​លោក កឹម សុខា

ថ្លែងក្នុងពិធី​ជួប​សំណេះសំណាលជាមួយ​កម្មករ​នៅខេត្ត​តាកែវ កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ប្រាប់លោក សម រង្ស៊ី ឱ្យ​រង់ចាំមើល ថាតើ​នឹងមានការដោះលែង​លោក កឹម សុខា ក្នុង​ឱកាស​ខួបទី២០ នៃនយោបាយឈ្នះៗ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដូចការលើកឡើងរបស់​អតីតមេបក្សប្រឆាំងរូបនេះ ឬយ៉ាងណា។ សម្ដេច ហ៊ុន សែន បញ្ជាក់​ថា លោក កឹម សុខា ពុំទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​មាន​ទោស ដែល​អាច​ឲ្យ​សម្ដេច​នាយករដ្ឋមន្រ្តី​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លើកលែង​ទោស​នោះ​ទេ។

ចុចអាន​លម្អិត

២. នាយក​រដ្ឋមន្រ្តី បញ្ជាឱ្យ​រដ្ឋមន្រ្តី២រូប ពិនិត្យលើករណី​ប្រធាន​សហជីព ដែល​កំពុង​ជាប់បណ្តឹង​នៅ​តុលាការ

សម្ដេច ហ៊ុន សែន បាន​ប្រាប់​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិនិត្យ និង​ពន្លឿន​ករណី​ប្រធាន​សហជីព​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ សម្ដេច ហ៊ុន សែន ថា បើករណី​ណា​អាច​កាត់ទោស​បាន ត្រូវ​ពន្លឿន​ការ​កាត់ទោស ហើយ​បើករណី​ណា​អាច​លើកលែង​ការ​ចោទប្រកាន់​បាន ត្រូវ​លើកលែង​ការ​ចោទប្រកាន់។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅខេត្ត​តាកែវ កាលពី​ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ចុចអាន​លម្អិត

៣. អាមេរិក អបអរ​សាទរ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​អបអរសាទរ​ប្រជាជន​កម្ពុជា សម្រាប់​ខួប​លើទី​៦៥ នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ថ្ងៃ​ទី៩ វិច្ឆិកា ២០១៨។ ក្រសួងដដែល​បន្ដ​ថា ការ​ផ្សារភ្ជាប់​រវាង​ប្រជាជន​អាមេរិក និង​កម្ពុជា បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។ អាមេរិក​ ថា​ខ្លួន​នឹង​ចូលរួម​ចែក​រំលែក​ក្ដីសង្ឃឹម​របស់​កម្ពុជា សម្រាប់​ការ​វិវត្ត​នៃ​សង្គម​សេរី វិបុលភាព ប្រជាធិបតេយ្យ និង​យុត្តិធម៌។

ចុចអាន​លម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;