សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្រ្តី ២​រូប ពិនិត្យ​លើ​ប្រធាន​សហជីព​ដែល​ជាប់​បណ្ដឹង

  • 2018-11-07 02:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​ក្នុង​ខេត្ត​តាកែវ នាព្រឹក​នេះ សម្ដេច ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ពិនិត្យ​លើ​ករណី​ប្រធាន​សហជីព​ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។

សម្ដេច ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នកកាសែត នាពេល​កន្លង​មក

សម្ដេច ហ៊ុន សែន បាន​ប្រាប់​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិនិត្យ និង​ពន្លឿន​ករណី​ប្រធាន​សហជីព​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ សម្ដេច ហ៊ុន សែន បញ្ជាក់​ថា បើករណី​ណា​អាច​កាត់ទោស​បាន ត្រូវ​ពន្លឿន​ការ​កាត់ទោស ហើយ​បើករណី​ណា​អាច​លើកលែង​ការ​ចោទប្រកាន់​បាន ត្រូវ​លើកលែង​ការ​ចោទប្រកាន់៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;