សម្ដេច ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី រឿង​ដោះលែង​លោក កឹម សុខា

  • 2018-11-07 02:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ថា "សម្ដេច ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ ២០១៨ ​ខាង​មុខ​នេះ ក្នុង​ឱកាស​ខួបទី២០ នៃ​នយោបាយឈ្នះៗ"។ សម្ដេច ហ៊ុន សែន បញ្ជាក់​ថា "ឲ្យ​រងចាំ​មើល​ទៅ"។

សម្ដេច ហ៊ុន សែន ថ្លែង​នៅ​វិមាន​សន្ដិភាព នាពេល​កន្លង​មក
ការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ជួបសំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ២៣៤៦៦​នាក់ មកពីរោងចក្រ សហគ្រាស​ចំនួន២០ នៅ​ក្នុង​ខេត្ត​តាកែវ។

សម្ដេច ហ៊ុន សែន បញ្ជាក់​ថា លោក កឹម សុខា ពុំទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​មាន​ទោស ដែល​អាច​ឲ្យ​សម្ដេច​នាយករដ្ឋមន្រ្តី​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លើកលែង​ទោស​នោះ​ទេ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ លោក សម រង្ស៊ី បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ថា "សម្ដេច ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ២៩ ធ្នូ ២០១៨ នេះ ក្នុង​ឱកាសខួបទី ២០ នៃ "នយោបាយឈ្នះៗ" ដែលសម្ដេច ហ៊ុន សែន តែងតែ​យក​មកអួតអាង។ តាមការពិត ការដោះលែង​លោក កឹម សុខា នេះ គឺធ្វើឡើង​ក្រោម​សម្ពាធអន្តរជាតិ​សុទ្ធសាធ ហើយ​ជា​ជំហានទី១ ដើម្បីចៀសវាង​ទណ្ឌកម្មពាណិជ្ជកម្ម​ពី​សហភាពអឺរ៉ុប"៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;