រដ្ឋាភិបាលអាមេរិក អបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា
- 2018-11-08 01:28:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលអាមេរិក អបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា
ចន្លោះមិនឃើញ
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ បានអបអរសាទរប្រជាជនកម្ពុជា សម្រាប់ខួបលើទី៦៥ នៃថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី៩ វិច្ឆិកា។ នេះបើតាមការចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្រសួងការបរទេសបន្ដថា "ការផ្សារភ្ជាប់រវាងប្រជាជនអាមេរិក និងកម្ពុជា បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ជារៀងរាល់ឆ្នាំ អ្នកទេសចរអាមេរិកជាង ១៧ម៉ឺននាក់បានទទួលបទពិសោធន៍នៃសោភណ្ឌភាព និងប្រវត្ដិសាស្រ្ត ដែលកម្ពុជាបានផ្ដល់ឲ្យ ខណៈយើងនៅក្នុងសហរដ្ឋអាមេរិកបានរីករាយក្នុងការផ្ដល់ឲ្យសហគមន៍ ខ្មែរ-អាមេរិក របស់យើង ទទួលភាពមានបាន"។
ក្រសួងការបរទេសបន្ថែមថា "យើងនឹងចូលរួមចែករំលែកក្ដីសង្ឃឹមរបស់អ្នក សម្រាប់ការវិវត្តនៃសង្គមសេរី វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌"៕