គណបក្ស​យុវជន​កម្ពុជា មាន​គោល​នយោបាយ​បង្កើត​មុខរបរ​ជូន​ពលរដ្ឋ​ក្នុង​តំបន់

  • 2017-05-28 09:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គោល​នយោបាយ​ឃុំ-សង្កាត់​របស់​គណបក្ស​យុវជន​កម្ពុជា នៅក្នុង​អាណត្តិ​ទី៤ ឆ្នាំ​២០១៧​នេះ គឺមាន​ចំនួន ៥​ចំណុច។

១. បង្កើត​មុខរបរ​ជូន​ពលរដ្ឋ​ក្នុង​តំបន់ និង​នៅ​ទី​កន្លែង ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ។ ២. បង្កើត​ទីផ្សារ​កសិកម្ម​ក្នុង​មូលដ្ឋាន​ឃុំ ហើយ​គ្រប់គ្រង​តម្លៃ​ទីផ្សារ ដោយ​មន្រ្តី​ថ្នាក់ឃុំ គឺ​មិន​គ្រប់គ្រង​តម្លៃ​ទីផ្សារ​ដោយ​ឈ្មួញឡើយ ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ខ្មែរ។ ៣. លុប​បំបាត់​ការយក​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ពី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ។ ៤. បង្កើត​សាលារៀន​បច្ចេកទេស ក្នុង​មូលដ្ឋាន​ឃុំ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ក្រីក្រ​បាន​សិក្សា ដោយ​មិនយក​ថ្លៃការ​សិក្សា​ឡើយ។ ៥. លុប​បំបាត់​ការចរាចរ​គ្រឿងញៀន​គ្រប់​ប្រភេទ ដើម្បី​លើក​កម្ពស់​ស្មារតី​យុវជន ព្រមទាំង​បញ្ចប់​អំពើហិង្សា និង​ចោរកម្ម​នៅក្នុង​មូលដ្ឋាន​ឃុំ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
សូម​បញ្ជាក់​ថា គណបក្ស​យុវជន បានចុះ​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត នៅ​ឃុំ-សង្កាត់ ចំនួន ១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ​តែ​មួយគត់ ដែល​មាន​បេក្ខជន​សរុប​ចំនួន ៣៣៨​នាក់ ក្នុងនោះ​ស្រ្តី ១៦១នាក់៕

សូមអាន៖ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា មាន​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ នៅជាប់​ព្រំដែន

សូមអាន៖ គណបក្ស សញ្ជាតិ​កម្ពុជា ប្រកាន់​ខ្ជាប់​គោលការណ៍ ធ្វើ​បុណ្យ និង​បណ្តុះ​នូវគ្រាប់​ពូជ​ព្រះនិពា្វន

សូមអាន៖ គោលនយោបាយ​សំខាន់​ៗ របស់​គណបក្ស​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ

បញ្ជាក់៖ ខ្លីៗ នឹង​ជម្រាប​ជូន​ពី​គោល​នយោបាយ​របស់​គណបក្ស​ដទៃ​ទៀត​ជាបន្តបន្ទាប់

អត្ថបទ៖ សំភី

អត្ថបទថ្មី
;