គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា មានគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ នៅជាប់ព្រំដែន
- 2017-05-26 09:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា មានគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ នៅជាប់ព្រំដែន
ចន្លោះមិនឃើញ
យោងតាមព្រឹត្តបត្រគោលនយោបាយ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលចេញផ្សាយដោយ គ.ជ.ប បានឱ្យដឹងថា គណបក្សនេះ មានគោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ ចំនួន ៨ ណុច។
១. អភិវឌ្ឍន៍ស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋចង់បាន និងស្របតាមថវិកាជាតិ ដែលបានកំណត់សម្រាប់អភិវឌ្ឍន៍តាម ឃុំ-សង្កាត់នីមួយៗទូទាំងប្រទេសកម្ពុជា។
២. ការផ្តល់សេវាសាធារណៈ ឱ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋឡើយ។
៣. អភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលនៅជាប់តាមព្រំដែន និងត្រូវសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
៤. ការពារធនធានធម្មជាតិ មិនអនុញ្ញាតឱ្យបំផ្លាញបន្តពីជនខិលខូច ព្រមទាំងអនុវត្តច្បាប់ស្មើភាពគ្នា។
៥. ថែរក្សាអត្តសញ្ញាណជនជាតិដើមមិនឱ្យបាត់បង់។
៦. បញ្ឈប់ការរើសអើង អ្នកនយោបាយគ្រប់រូបភាព។
៧. ដោះស្រាយបញ្ហាដីធ្លីដោយយុត្តិធម៌។
៨. ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា កាលពីថ្ងៃទី២០ឧសភា ឱ្យដឹងថា គណបក្សនេះ ត្រូវបានបង្កើតឡើង ក្រោមការសំនូមពរ និងឆន្ទៈរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីជួយដោះស្រាយនូវប្ញសគល់នៃបញ្ហាដែលពួកគេកំពុងប្រឈមជាក់ស្តែង ដោយមិនរើសអើងពូជសាសន៍ ជំនឿសាសនា និងនិន្នាកានយោបាយឡើយ។
គណបក្សនេះ បានចុះបញ្ជី ជាផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ គណបក្សនេះត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រុមជនជាតិដើម ឆ្លងកាត់ការពិគ្រោះយោបល់ជាលក្ខណៈសមូហភាពជាមួយសហគមន៍មូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ។
សូមបញ្ជាក់ថា គណបក្សជនជាតិដើមប្រជាធិបតេយ្យ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅឃុំ-សង្កាត់ ចំនួន ១៧ ក្នុងខេត្តចំនួន២ប៉ុណ្ណោះ គឺមណ្ឌលគិរី និងក្រចេះ ដែលមានបេក្ខជនសរុបចំនួន ១៨០នាក់ ក្នុងនោះស្រ្តី ៣៨នាក់៕
សូមអាន៖ គណបក្ស សញ្ជាតិកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ ធ្វើបុណ្យ និងបណ្តុះនូវគ្រាប់ពូជព្រះនិពា្វន
សូមអាន៖ គោលនយោបាយសំខាន់ៗ របស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
បញ្ជាក់៖ ខ្លីៗ នឹងជម្រាបជូនពីគោលនយោបាយរបស់គណបក្សដទៃទៀតជាបន្តបន្ទាប់