គណបក្ស សញ្ជាតិកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ ធ្វើបុណ្យ និងបណ្តុះនូវគ្រាប់ពូជព្រះនិពា្វន
- 2017-05-24 09:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្ស សញ្ជាតិកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ ធ្វើបុណ្យ និងបណ្តុះនូវគ្រាប់ពូជព្រះនិពា្វន
ចន្លោះមិនឃើញ
យោងតាមព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប បានឱ្យដឹងថា គណបក្ស សញ្ជាតិកម្ពុជា ដែលជាគណបក្សមួយ ចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ មិនមានគោលនយោបាយថ្មីឡើយ ប៉ុន្តែមានត្រឹមគោលការណ៍ចំនួន៤ សម្រាប់ទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋអ្នកបោះឆ្នោត។
គោលការណ៍ទាំង៤ រួមមាន៖ ១. សាមគ្គីធម៌ ២. ធ្វើបុណ្យ ៣. រក្សាសីល និង៤. បណ្តុះនូវគ្រាប់ពូជព្រះនិព្វាន។ គណបក្សនេះលើកឡើងថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង៤នេះ គឺដើម្បីទទួលបានសេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គម ព្រមទាំងទទួលនូវការអភិវឌ្ឍប្រកបដោយចិរភាពទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
គណបក្សសញ្ជាតិកម្ពុជា ដែលមានលោក សេង សុខេង ជាប្រធាននោះ មានបាវចនា «សញ្ជាតិ សាសនា អធិបតេយ្យ»។ គណបក្សនេះ មានរូបសញ្ញាព្រះអាទិត្យ និងព្រះចន្ទជួបគ្នា៕
បញ្ជាក់៖ ខ្លីខ្លី នឹងជម្រាបជូនពីគោលនយោបាយរបស់គណបក្សដទៃទៀតជាបន្តបន្ទាប់