គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលការណ៍ឱ្យសមាជិក ដកសេចក្តីទុកចិត្តពីមេឃុំ
- 2017-05-29 05:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលការណ៍ឱ្យសមាជិក ដកសេចក្តីទុកចិត្តពីមេឃុំ
ចន្លោះមិនឃើញ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) មានគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន ចំនួន ៥ចំណុច។
១. មេឃុំមេភូមិល្អ៖ អ្នកភូមិយើងឈប់រើសអើង បែកបាក់គ្នាដោយសារនិន្នាការនយោបាយ។ អ្នកភូមិជ្រើសរើសមេភូមិដោយផ្ទាល់តាមរយៈការបោះឆ្នោត និងទទួលបានការសម្របសម្រួលដោះស្រាយទំនាស់ប្រកបដោយយុត្តិធម៌។
២. គ្រូពេទ្យល្អ៖ អ្នកភូមិទទួលបានសេវាថែទាំសុខភាព និងព្យាបាលល្អ។
៣. គ្រូបង្រៀនល្អ៖ ក្មេងអាយុ៣ឆ្នាំឡើង ទទួលបានសេវាអប់រំល្អ។
៤. គ្រូកសិកម្មល្អ៖ កសិករទទួលបានទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្ម។
៥.. នគរបាល (ប៉ូលិស) ល្អ៖ អ្នកភូមិទទួលបានសន្តិសុខ និងសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានបងតូចបងធំ និងក្មេងទំនើង។
គ.ប.ម បង្កើតគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ពីក្រោមមកលើ ដោយអនុញ្ញាតឱ្យសមាជិកបក្សតាមមូលដ្ឋាន បោះឆ្នោតជ្រើសរើសលេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយផ្ទាល់។
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅឃុំ-សង្កាត់ ចំនួន ២៧ ក្នុងខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ព្រៃវែង រតនគិរី ស្វាយរៀង និងតាកែវ ដែលមានបេក្ខជនសរុបចំនួន ៤១១នាក់ ក្នុងនោះស្រ្តី ១០៩នាក់៕
សូមអាន៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា មានគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ នៅជាប់ព្រំដែន
សូមអាន៖ គណបក្ស សញ្ជាតិកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ ធ្វើបុណ្យ និងបណ្តុះនូវគ្រាប់ពូជព្រះនិពា្វន
សូមអាន៖ គោលនយោបាយសំខាន់ៗ របស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
សូមអាន៖ គណបក្សយុវជនកម្ពុជា មានគោលនយោបាយបង្កើតមុខរបរជូនពលរដ្ឋក្នុងតំបន់
បញ្ជាក់៖ ខ្លីៗ នឹងជម្រាបជូនពីគោលនយោបាយរបស់គណបក្សដទៃទៀតជាបន្តបន្ទាប់