អតីត​វីរបុរស​របស់ Arsenal និយាយ​ពី​ការ​បណ្ដេញ Zidane

  • 2017-12-25 01:31:20
  • ចំនួនមតិ 40 | ចំនួនចែករំលែក 99

ចន្លោះមិនឃើញ

Thierry Henry បាន​ចាត់​ទុក​ព័ត៌មាន​នៃ​ការ​បណ្ដេញ​លោក Zinedine Zidane គ្រូ​បង្វឹក​ក្លឹប​យក្ស Real Madrid ជា​រឿង​គួរ​ឲ្យ​អស់សំណើច ទោះបីជា​ទម្រង់​លេង​របស់ Real បច្ចុប្បន្ន ពុំ​សូវ​បាន​ល្អ​ក៏ដោយ។

Zidane និង Henry

ក្រុម​អធិរាជ​ស បាន​ចាញ់ Barcelona ក្នុង​ការ​ប្រកួត El Clasico កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដោយ​លទ្ធផល ០-៣ ធ្វើឲ្យ​ពួកគេ​ចាញ់​ពិន្ទុ​ក្រុម​អ្នក​មាន​បុណ្យ​រហូត​ដល់ ១៤​ពិន្ទុ។

អតីត​កីឡាករ​របស់ Arsenal និង Barcelona (Henry) បាន​គាំទ្រ Zidane ក្នុង​ការ​ដឹកនាំ Real Madrid បន្ត ដោយ​ផ្នែក​លើ​ជោគជ័យ​ដែល​រូបលោក​ធ្លាប់​ទទួល​បាន​ក្រោយ​ចូល​ដឹកនាំ​បន្ត​ពី​លោក Rafa Benitez កាល​ពី ២ឆ្នាំ​កន្លង​ទៅ។

Zidane បាន​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​រង្វាន់​ធំៗ​ដូចជា Champions League ចំនួន ២​លើក និង លីគ​កំពូល​អេស្ប៉ាញ ១​លើក។ ប៉ុន្តែ​មួយ​រយៈ​នេះ តំណែង​របស់​លោក​កំពុង​ស្ថិត​ក្នុង​ភាព​រង្គោះរង្គើ ជាពិសេស​ការ​ជ្រើស​រើស​កីឡាករ Mateo Kovacic ជំនួស Isco នៅ​ក្នុង​តំបន់​បម្រើ និង​ទុក Gareth Bale ជា​កីឡាករ​បម្រុង ក្នុង​ជំនួប​ដ៏​សំខាន់​ទល់​នឹង Barcelona ។ យ៉ាងណាមិញ Henry និយាយ​ថា បរាជ័យ​ខាងលើ ដោយសារ​ទម្រង់​លេង​កីឡាករ មិន​មែន​មកពី​យុទ្ធសាស្ត្រ​របស់​គ្រូ​បង្វឹក​ឡើយ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

;