រថយន្តប៉ូលិស ដែលមានល្បឿនលឿនជាងគេ ស្ថិតនៅប្រទេសណា?
- 2017-12-26 03:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តប៉ូលិស ដែលមានល្បឿនលឿនជាងគេ ស្ថិតនៅប្រទេសណា?
ចន្លោះមិនឃើញ
ក្រុមការងារសៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានចាត់ទុក រថយន្តប៉ូលិសនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ជារថយន្តប៉ូលិសដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក។
រថយន្ត Bugatti Veyron របស់ប៉ូលិសឌុយបៃ បានបំបែកកំណត់ត្រារបស់រថយន្តប៉ូលិសអ៊ីតាលី ប្រភេទ Lamborghini Gallardo LP560-4 ដែលមានល្បឿនអតិបរមា ៣៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា ឌុយបៃបានចាប់ផ្ដើមប្រើប្រាស់រថយន្តប៉ូលិសល្បឿនលឿន តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដោយដំបូងប្រើប្រាស់រថយន្តប្រភេទ Lamborghini Aventador ៕