សម្ដី​គ្រូ​តា​របស់ Man Utd លើ Jesse Lingard កាល​ឆ្នាំ​២០១២ កំពុង​ក្លាយ​ជា​ការ​ពិត

  • 2018-01-04 04:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sir Alex Ferguson អតីត​អ្នក​ចាត់​ការ​កំពូល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម Manchester United ធ្លាប់​និយាយ​ពី​កីឡាករ Jesse Lingard នៅ​ក្នុង​ឆ្នាំ​ចុងក្រោយ ដែល​លោក​ដឹកនាំ កាលពី​ឆ្នាំ​២០១២។ សម្ដី​របស់​លោក​នោះ ត្រូវ​គេ​យល់​ថា កំពុង​ក្លាយ​ជា​ការ​ពិត​នៅ​​ក្នុង​ឆ្នាំ​២០១៧​នេះ។

Jesse Lingard
***«Jesse Lingard នឹង​ក្លាយជា​កីឡាករ​ដ៏​ល្អ​ម្នាក់។ គេ​ទើប​មាន​អាយុ​១៩ឆ្នាំ ដែល​ចេញ​ពី​ថ្នាល​របស់​ពួកយើង ហើយ​ប្រៀប​ដូចជា Jean Tigana (អតីត​កីឡាករ​ជម្រើស​ជាតិ) របស់​បារាំង។ ប៉ុន្តែ​គេ (Jean Tigana) មិន​ទាន់​ល្អ​ទេ ដល់​តែ​អាយុ​២៤ឆ្នាំ។ ហើយ​ខ្ញុំ​គិត​ថា Lingard ក៏​អ៊ីចឹង​ដែរ»***។ Sir Alex និយាយ​ដូច្នេះ នៅ​ពេល Lingard ជា​យុវជន​មួយ​រូប​នៅ​ឡើយ។
Sir Alex

Jesse Lingard ដែល​កំពុង​ឡើង​ទម្រង់​បច្ចុប្បន្ន បាន​ស៊ុត ២​គ្រាប់ ក្នុង​ជំនួប​ដែល Man Utd យក​ឈ្នះ Everton ០-២ នៅ​កីឡដ្ឋាន Goodison Park កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៧។ មក​ទល់​ពេល​នេះ កីឡាករ​វ័យ២៥​ឆ្នាំ​ដដែល​ រក​បាន ៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១៨​ប្រកួត​នៅ EPL ។ តួលេខ​នេះ មាន​ន័យ​ថា រដូវ​កាល​២០១៧-១៨ គឺ​ជា​កំណត់ត្រា​ល្អ​ជាង​គេ​របស់ Lingard បើ​ធៀប​នឹង​រដូវ​កាល២០១៦-១៧ រក​បាន ១គ្រាប់ ក្នុង​២៥ប្រកួត និង រដូវកាល​២០១៥-១៦ រក​បាន ៤​គ្រាប់​ក្នុង ២៥​ប្រកួត៕

Lingard ស៊ុតបញ្ចូលទី ពេលប្រកួតជាមួយ Everton

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;