ការស្ថាបនាផ្លូវជាតិលេខ៥ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១
- 2018-01-10 03:54:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្ថាបនាផ្លូវជាតិលេខ៥ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១
ចន្លោះមិនឃើញ
រហូតមកដល់ពេលនេះ ការស្ថាបនា ផ្លូវជាតិលេខ៥ចាប់ពី ភ្នំពេញ ទៅព្រែកក្ដាម គឺបានរួចរាល់ហើយ ប៉ុន្ដែនៅសល់ ៣កង់ទៀត ចាប់ពីព្រែកក្ដាមទៅធ្លាម្អម ពីធ្លាម្អម ទៅបាត់ដំបង និងពីបាត់ដំបងទៅ សិរីសោភ័ណ រហូតដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) កំពុងតែដំណើរការស្ថាបនា ដែលនឹងបញ្ចប់រួចរាល់នៅឆ្នាំ ២០២១ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។
លោក វ៉ា ស៊ឹមសូរិយា បានលើកឡើងថា ផ្លូវជាតិលេខ៥ គឺជាផ្លូវស្ថិតនៅក្នុងហាយវ៉េអាស៊ាន និងជាផ្លូវគោលក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលផ្ដល់នូវសារៈសំខាន់ដោយផ្ដោតលើសកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនផលិតផល កសិផលផ្សេងៗ ដើម្បីតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។
សូមរំលឹកថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ចំពោះផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅស៊ីសុផុន រាជរដ្ឋាភិបាលក៏នឹងពង្រីកពី២គន្លង ទៅ៤គន្លង និងពីព្រែកក្ដាមទៅស៊ីសុផុន ក៏ពង្រីកទៅជា៤គន្លងផងដែរ ហើយផ្លូវជាតិ លេខ៥ ពីភ្នំពេញទៅព្រំដែនកម្ពុជា-ថៃ ពង្រីកពី២គន្លង ទៅ៤គន្លងពីព្រោះផ្លូវនេះគឺជា ផ្លូវហាយវេអាស៊ានលេខ១ ដែលមានកាឆ្លងកាត់ដឹកទំនិញចេញចូលច្រើន៕