Facebook កំពុងសាកល្បង Feeds ថ្មីមួយទៀត ដើម្បីចែកព័ត៌មានក្នុងស្រុកដាច់ដោយឡែក
- 2018-01-11 02:58:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook កំពុងសាកល្បង Feeds ថ្មីមួយទៀត ដើម្បីចែកព័ត៌មានក្នុងស្រុកដាច់ដោយឡែក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook កំពុងធ្វើការតេស្តសាកល្បងនូវមុខងារថ្មីមួយទៀត នៅក្នុងកម្មវិធីរបស់ខ្លួន ហៅថា "Today In” ដែលជាបណ្ដុំនូវព័ត៌មាន ព្រឹត្តិការណ៍ និងសេចក្ដីប្រកាសផ្សេង នៅក្នុងស្រុក។
បច្ចុប្បន្ន ទីក្រុងចំនួន ៦ កំពុងស្ថិតក្នុងការសាកល្បងនេះ រួមមាន ក្រុងNew Orleans, Little Rock, Billings, Peoria, Olympia និងក្រុង Binghamton ដែលស្ថិតនៅសហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ Facebook ដែលកំពុងរស់នៅក្នុងទីក្រុងទាំងនោះនឹងអាចចូលមើលព័ត៌មានក្នុងស្រុកផ្សេងៗ ដែលផ្សាយចេញពីស្ថាប័នសារព័ត៌មាន ឬ ការជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន។
Facebook នឹងប្រើប្រាស់មនុស្សនិងម៉ាស៊ីន ដើម្បីសិក្សាលើ Software ដើម្បីត្រួតពិនិត្យលើ មុខងារ "Today In” ហើយរាល់ការបង្ហោះរបស់សារព័ត៌មានក្នុងស្រុកនានា ត្រូវឆ្លងកាត់ការយល់ព្រមពីក្រុមហ៊ុនដៃគូរបស់ Facebook ជាមុនសិន។
គម្រោងបញ្ចេញមុខងារ "Today In” នេះ គឺដើម្បីការពារនូវការចែកចាយព័ត៌មានក្លែងក្លាយ និងជួយសម្រួលដល់ពលរដ្ឋ ងាយស្រួលក្នុងការស្វែងរកព័ត៌មានក្នុងតំបន់ដែលពួកគេរស់នៅ។ Facebook មិនទាន់បញ្ជាក់ពីផែនការបញ្ចេញមុខងារនេះនៅទូទាំងពិភពលោកនៅឡើយទេ។
គួររំឭកថា កាលពីខែតុលា ឆ្នាំ២០១៧ Facebook បានបញ្ចេញមុខងារ Explore Feeds ដើម្បីតេស្តសាកល្បងនៅ ៦ប្រទេស ដែលក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ៕