ផ្លូវការ៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នៅ​​កម្ពុជា​​ នឹង​ត្រូវ​សាងសង់​ឆ្នាំ​នេះ

  • 2018-01-11 06:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅកម្ពុជា​ ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ត្រូវបានសម្រេចឲ្យសាងសង់ជាផ្លូវការ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​ក្រសួង​សាធារណៈ​ការ និង​ក្រុមហ៊ុនចិន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺឈាង នាយករដ្ឋ​មន្រ្ដី​ចិន នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១១ ខែមករា​នេះ។

លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​ថា គម្រោង​នេះ​អាច​នឹង​បើកការដ្ឋាន​សាងសង់​នៅ​ដើ​ម​ឆ្នាំ​២០១៨ នេះ។

ផ្លូវ​ល្បឿន​លឿន​​នេះ នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៩០០​លាន​ដុល្លារ​ ជាជំនួយ​របស់​រដ្ឋាភិបាល​ចិន​។ ផ្លូវនេះ នឹង​កាត់​បន្ថយ​ចម្ងាយ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មក​ត្រឹម ១៩០គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ ត្រឹម​រយៈពេល​ ២ម៉ោង​ប៉ុណ្ណោះ។

ប្លង់​គំរូ​ផ្លូវល្បឿន​លឿន
លោក ស៊ុន ចាន់ថុល ​ទេស​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​ ធ្លាប់​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹម​តែ​ចំណេញ​ពេល​វេលា​ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង​។ ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ កុំ​បារម្ភ​មាន​គោ​ក្របី​ឆ្លង​កាត់ ព្រោះ​ផ្លូវ​នេះ​បិទ​របង​ជិត និង​​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា៕

រាយការណ៍៖ សុផល

អត្ថបទ៖​ ស៊ិន សាវ៉េត

អត្ថបទថ្មី
;