តា​ចាស់​ចាក់​សាក់​ពេញ​ខ្លួន ដែលកំពុង​ល្បី​នៅ​ថៃ ត្រូវ​ប៉ូលិស​ចាប់​ខ្លួនហើយ ព្រោះ...

  • 2018-01-11 07:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Shineharu Shirai ជា​ជនជាតិ​ជប៉ុន​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ​ចាប់​ខ្លួន​ហើយ កាល​ពី​ថ្ងៃ​ទី​១០​មករា​ម្សិលមិញ បន្ទាប់​ពី​រូបថត​បង្ហាញ​ស្នាម​សាក់​ពេញ​ដង​ខ្លួន​របស់​លោក​កំពុង​ល្បី​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ថៃ។

បុរស​វ័យ​៧៤​ឆ្នាំ​រូប​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​សម្លាប់​មនុស្ស​កាល​ពី​១៥​ឆ្នាំ នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​រត់​មក​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ តាំង​ពី​ឆ្នាំ​២០០៥​មក​ម៉្លេះ។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ បាន​ឲ្យ​ដឹង​ថា លោក Shirai ជា​មនុស្ស​នៅ​ក្នុង​ក្រុម​អ្នក​លេង​ដ៏​ល្បី​​មួយ​ឈ្មោះ Yakuza ដែល​ប៉ូលិស​ជប៉ុន​តាម​ចាប់​ខ្លួន​ជា​យូរ​ណាស់​មក​ហើយ ជុំវិញ​រឿង​សម្លាប់​បុរស​ម្នាក់ ដែល​ជា​សមាជិក​ក្រុម​ជា​គូ​ប្រជែង កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៣៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;