កម្ពុជា-ចិន ចុះ​កិច្ច​ព្រមព្រៀង​ចំនួន ១៩

  • 2018-01-11 07:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត និង​កិច្ច​ប្រជុំ​ទ្វេភាគី នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​១១ ខែ​មករា​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ធ្វើជា​សហ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​១៩។

១. អនុ​ស្សារណៈ នៃការ​យោគយល់​គ្នា ស្ដីពី​ការ​លើក​កម្ពស់​បន្ថែម​ការ​អភិវឌ្ឍ​មជ្ឈ​មណ្ឌល ផ្ទេរ​បច្ចេកវិទ្យា​កម្ពុជា-ចិន ។

២. អនុ​ស្សារណៈ​នៃការ​យោគយល់​គ្នា សម្រាប់​កិច្ចការ​ប្រតិបត្តិការ​លើការ​លើក​កម្ពស់​គុណភាព​ផលិតផល។

៣. កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស។

៤. លិខិត​ប្ដូរសារ ស្ដីពី​គម្រោង​ជួសជុល​រាជវាំង​នៅ​អង្គរ។

៥. លិខិត​ប្ដូរសារ ស្ដីពី​ការ​ផ្ដល់​ជូន​បរិក្ខារ​មួយ​កញ្ចប់។

៦. អនុ​ស្សារណៈ​នៃការ​យោគយល់​គ្នា ស្ដីពី​គម្រោង​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង​នៅ​កម្ពុជា។

៧. អនុ​ស្សារណៈ នៃ​ការ​យោគយល់​គ្នា ស្ដីពី​ការ​រៀបចំ​ផែនការ​រួម​លើការ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា។

៨. អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អង្គការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ។

៩. កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អនុវត្ត​គម្រោង​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជ​ឈើ​មាន​តម្លៃ​ខ្ពស់នៅ​កម្ពុជា ។

១០. កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ដំណាក់កាល​ទី២។

១១. កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ (ចោមចៅ បែកគូស ក្រុង​កំពត)។

១២. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ច​សហប្រត្តិការ​ទៅវិញ​ទៅមក។

១៣. កិច្ច​ព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ។

១៤. កិច្ចព្រមព្រៀង​ស្ដីពី​វិស័យ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

១៥. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្ដីពី​ពាណិជ្ជកម្ម​អង្ករ។

១៦. កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី ៥០០​គីឡូវ៉ុល ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុ​តំបន់។

១៧. កិច្ច​ព្រមព្រៀង​ក្រប​ខណ្ឌ​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ (ថ្មី) ប្រទេស​កម្ពុជា។

១៨. កិច្ច​ព្រមព្រៀង​ក្របខណ្ឌ ស្ដីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​តេជោ​១។

១៩. កិច្ច​ព្រមព្រៀង​ស្ដី​ពី​គម្រោង​វិនិយោគ លើការ​សាងសង់ និង​ប្រតិបត្តិការ​កំពង់ផែ​ស្ទឹងហាវ។

បន្ទាប់ពី​ពិធី​ចុះ​ហត្ថលេខា និង​ប្តូរសារ​រួមគ្នា​រួច​មក គឺមាន​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ដែល​កម្ពុជា​បាន​សំរេច​ជាមួយ​ភាគី​ចិន ដែល​ក្នុងនោះ​គឺមាន​គម្រោង៖

១. “ដំណើរ​នៃក្តី​ស្រឡាញ់​ពី​បេះដូង” នៅ​កម្ពុជា ដែល​ភាគី​ចិន​ នឹង​ផ្តល់​ការ​វះកាត់​ជួយ​កុមារ​កម្ពុជា​ដែលមាន​បញ្ហា​ជំងឺ​បេះដូង​ចំនួន ១០០​នាក់ ក្នុង​រយៈពេល​៣ឆ្នាំ។

២. គម្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន (ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ នៅ​ខេត្ត​ត្បូងឃ្មុំ។

៣. គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;