CEO របស់ OnePlus បង្ហើប​ថ្ងៃ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី

  • 2018-01-12 01:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pete Lau នាយក​ប្រតិបត្តិ OnePlus បាន​បង្ហើប​ឲ្យ​ដឹង​ថា OnePlus 6 នឹង​ត្រូវ​បញ្ចេញ​ជា​ផ្លូវការ​​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ។

យ៉ាង​ណា​មិញ លោក Pete Lau មិន​បាន​បញ្ជាក់​វែងឆ្ងាយ​អំពី​លក្ខណៈ​សម្បត្តិ​របស់ OnePlus 6 នោះ​ឡើយ។ ប៉ុន្តែ​គេ​ជឿជាក់​ថា កំពូល​ស្មាតហ្វូន​មួយ​នេះ​នឹង​បំពាក់​បន្ទះ​ឈីប​ស៊េរី​ចុង​ក្រោយ​របស់ Qualcomm គឺ Snapdragon 845 ដូច​​ដែល​បាន​ធ្វើ​នៅ​លើ OnePlus 5 និង 5T កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;