ព្រលាន​យន្តហោះ​ថ្មី នឹង​លេច​រូបរាង​ឡើង​នៅ​ខេត្ត​កណ្តាល

  • 2018-01-12 04:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា នឹង​មាន​ព្រលាន​យន្តហោះ​ថ្មី លើ​ទំហំ​ដី ២៦០០​ហិកតា ស្ថិតក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ នេះ​បើតាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ផ្ញើទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយដែល​អ្នក​កាសែត​ទើប​តែ​ទទួល​បាន​នៅថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៨នេះ។

រូបគំរូព្រលានយន្តហោះ (រូបតំណាង)
ក្នុង​លិខិត​នោះ​បាន​ឲ្យដឹង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ចំពោះ​សំណើ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F របស់​​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ក្រោម​ទុន​វិនិយោគ​សរុប ១៥០០លាន​ដុល្លារ។ ទុន​វិនិយោគ​នេះ គឺបាន​មកពី៖ ​កម្ចី​ធនាគារ​បរទេស ១១០០លាន​ដុល្លារ កម្ចី​ពី​ភាគទុន​របស់​ក្រុមហ៊ុន OCIC ចំនួន ២៨០លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០លាន​ដុល្លារ៕

អត្ថបទ​ទាក់ទង​ឧកញ៉ា​ល្បីៗ​ ៣រូប ទទួល​សាងសង់​​គម្រោង​​ធំៗនៅ​កម្ពុជា​ ​ក្រោយ​ជំនួប​ជាមួយ​ចិន

អត្ថបទ៖ សោភា

អត្ថបទថ្មី
;