Liverpool បញ្ចប់​កំណត់ត្រា​របស់ Man City

  • 2018-01-14 23:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester City បាន​ចាញ់​ជា​លើក​ដំបូង​នៅ Premier League រដូវកាលនេះ ពោល​គឺ​ចាញ់ Liverpool ៤-៣ ក្នុង​សប្ដាហ៍​ទី២៣ កាលពី​យប់មិញនេះ។

នៅ​ក្នុង​ការ​ប្រកួត​នោះ ក្រុម​ហង្សក្រហម បាន​នាំមុខ ១គ្រាប់​នៅ ៩នាទី​ដើម​តង់ទី១ ប៉ុន្តែ Man City តាម​ស្មើ​វិញ នៅ ៥នាទី​មុន​ចប់​តង់ទី១។

ចូលតង់ទី២ ក្រុមលោក ក្រុមលោក Jurgen Klopp បាន​ស៊ុត ៣គ្រាប់​បន្ថែម ត្រឹម​ចន្លោះ​ពេល​ ៩ នាទី គឺ​ Firmino នាទី ៥៩ Mane នាទី ៦១ និង Salah នាទី ៦៨។ ក្រុមលោក Pep Guardiola បាន​ព្យាយាម​វាយ​បក​វិញ តែ​អាច​រក​បាន​ត្រឹម​២គ្រាប់​ប៉ុណ្ណោះ ដោយ Bernardo Silva នាទី ៨៤ និង Gundogan នាទី ៩០+១។

លទ្ធផល​នេះ ធ្វើ​ឲ្យ Liverpool ហក់​ឡើង​លេខ៣ មាន ៤៧ ពិន្ទុ ខណៈ Man City នៅ​តែ​លេខ១ មាន ៦២ពិន្ទុុ។

គួរបញ្ជាក់ថា មុនប្រកួតយប់មិញនេះ Man City បាន​រក្សា​កំណត់ត្រា "មិនចាញ់" សោះ ក្នុង ២២ប្រកួតនៅ Premier League រដូវកាល​នេះ គឺ ឈ្នះ ២០ និងស្មើ ២៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;