Ford គ្រោង​ចេញ​រថយន្ត​អគ្គិសនី​ឲ្យ​បាន ៤០​ម៉ូដែល ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ

  • 2018-01-15 02:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford Motor Co នឹង​បង្កើន​គម្រោង​វិនិយោគ​ទុន​លើ​រថយន្ត​អគ្គិសនី​ឲ្យ​ដល់ ១១​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ។ បន្ថែម​ពី​នេះ Ford ក៏​គ្រោង​នឹង​បង្កើត​រថយន្ត​ប្រភេទ Hybrid និង​អគ្គិសនី​ពេញ​លេញ​ឲ្យ​បាន​ចំនួន ៤០​ម៉ូដែល​ផងដែរ។

ការ​អះអាង​ដូច្នេះ គឺ​យោង​តាម​ប្រសាសន៍​របស់​លោក Bill Ford ប្រធាន​ក្រុមហ៊ុន Ford Motor Co កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត Detroit Auto Show។

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល Ford ធ្លាប់​ប្រកាស​អំពី​គម្រោង​រថយន្ត​អគ្គិសនី។ កាល​ពី​លើក​មុន Ford ធ្លាប់​បញ្ជាក់​ថា គម្រោង​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​ឡើង​ដល់ ៤,៥​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០២០ ដោយ​រាប់​បញ្ចូល​ទាំង​ថ្លៃ​ចំណាយ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ស្ថាបត្យកម្ម​រថយន្ត​អគ្គិសនី​ផង​ដែរ។ នៅ​ឆ្នាំ​២០១៦ ផ្នែក​វិស្វកម្ម ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់ Ford បាន​ចាយ​អស់​ថវិកា​ប្រមាណ​ជា ៧,៣​ពាន់​លាន​ដុល្លារ កើន​ឡើង ៦០០​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

;