មនុស្ស​ម្នា ភ័យ​ស្លន់ស្លោ ​ក្រោយ​ការ​ប្រកាស​អាសន្ន​រឿង​បាញ់​មីស៊ីល​មក​លើ​កោះ​ហាវៃ

  • 2018-01-15 03:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​កោះ​ហាវៃ បាន​នាំ​គ្នា​ភ័យ​ស្លន់ស្លោ បន្ទាប់ពី​ទទួល​បាន​សារ​ក្នុង​ទូរសព្ទ​ដៃ ដោយ​ប្រកាស​អាសន្ន​ពី​ការ​បាញ់​មីស៊ីល​មក​លើ​កោះ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ។

សារ​នោះ​បាន​ផ្ញើ​ទៅ​កាន់​ទូរសព្ទ​របស់​ប្រជា​ពលរដ្ឋ​កោះ​ហាវៃ ​នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ថា៖ «ការ​គំរាម​កំហែង​ដោយ​មីស៊ីល​បាលីស្ទីក កំពុង​តែ​ហោះ​មក​កាន់​កោះ​ហា​វៃ។ សូម​ស្វែងរក​ទីតាំង​សុវត្ថិភាព។ នេះ​មិនមែន​ជា​សមយុទ្ធ​ទេ»

ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ខ្លះ​បាន​រត់​ចោល​រថយន្ត​ដើម្បី​ស្វែងរក​ទីតាំង​សុវត្ថិភាព ឯ​ខ្លះ​ទៀត​បាន​រត់​ចូល​ក្នុង​ផ្ទះសម្បែង សម្ងំ​លាក់​ខ្លួន​ជាង​៤០នាទី ទម្រាំ​ស្ថានភាព​បាន​ប្រសើរ​ឡើង​វិញ ក្រោយ​ពី​ទទួល​បាន​សារ​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ថា មាន​អ្នក​ចុច​ប៊ូតុង​ប្រកាស​អាសន្ន​ខុស។

ភ្នាក់ងារ​ការពារ​ភាព​អាសន្ន​កោះ​ហាវៃ បាន​អះអាង​ថា ពួកគេ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​នេះ ហើយ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​បញ្ហា​បច្ចេកទេស ដើម្បី​ធានា​មិន​ឲ្យ​មាន​រឿង​ដូច្នេះ​កើត​ឡើង​សា​ជាថ្មី​ឡើយ។

សូម​បញ្ជាក់​ថា កាលពី​ខែ​ធ្នូ​កន្លង​ទៅ កោះ​ហាវៃ​បាន​ធ្វើ​តេស្ត​សាកល្បង​សំឡេង​សារ៉ែន​របស់​ខ្លួន។ គេ​រក​ឃើញ​ថា សារ៉ែន ៩៣% នៃ​ចំនួន ៣៨៦ ដំណើរការ​ជា​ធម្មតា។ យ៉ាង​ណា​មិញ នៅ​ផ្នែក​ខ្លះ សំឡេង​សារ៉ែន មិន​ទាន់​ឮ​ដល់​នៅ​ឡើយ​ទេ ដូច្នេះ​សារ៉ែន​ជាច្រើន​ត្រូវ​បាន​បំពាក់​បន្ថែម​ទៀត​នៅ​តំបន់​ទាំង​នោះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;