រឿង​មួយ​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​តារា​ក្ដៅសាច់​ Olivia Nova

  • 2018-01-15 08:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្មី​ៗ​នេះ មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​នាង Olivia Nova បាន​បង្ហើប​ពី​រឿង​សម្ងាត់​របស់​អ្នក​ទាំង​ពីរ ដែល​បាន​ជួប​គ្នា​ប៉ុន្មាន​ថ្ងៃ មុន​ការ​ស្លាប់​របស់​តារា​សិច​រូប​នេះ កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក។

នាង Olivia Nova
លោក Jimmie Romero បាន​បង្ហើប​ថា តារា​សិច​ដែល​មាន​វ័យ២០​ឆ្នាំ​ខាងលើ បាន​ជួប​មិត្តភ័ក្តិ​របស់​នាង​ជាច្រើន ដើម្បី​សុំ​ឲ្យ​ជួយ​បំពេញ​បំណង​ចុងក្រោយ មុន​ពេល​លាចាក​លោក​នេះ​។ លោក​បន្ត​ថា គ្រូ​ពេទ្យ​ធ្លាប​បាន​ប្រាប់ Olivia ថា នាង​មិន​អាច​រស់នៅ​បាន​យូរ​ទៀត​ឡើយ។

​មិត្ត​ជិតស្និទ្ធ​របស់​តារា​សិច​ដដែល​បន្ត​ថា Olivia ចង់​ផ្លាស់​ប្ដូរ​ការ​រស់នៅ​របស់​នាង ហើយ​ចង់​លាឈប់​ពី​អាជីព​របស់​ខ្លួន ពី​ព្រោះ​នាង​មាន​គ្រួសារ​មួយ​ដែល​ស្រឡាញ់​នាង។ ទោះ​ជា​យ៉ាង​ណា មូលហេតុ​នៃ​ការ​ស្លាប់​របស់ Olivia មិន​ទាន់​មាន​ការ​បញ្ជាក់​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ។

ការ​ស្លាប់​របស់​តារា​វ័យ ២០​ឆ្នាំ​ខាងលើ បាន​កើតឡើង​ក្រោយ​១ឆ្នាំ​នៃ​ការ​ធ្វើ​អត្ថឃាត​របស់​មិត្ត​ប្រុស​ នៅ​មុន​ថ្ងៃ​កំណើត​របស់​នាង ២​ថ្ងៃ។ Olivia ក៏​ធ្លាប់​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​ឆាក​ជីវិត ដែល​ក្នុង​នោះ​ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​ធ្វើ​ឲ្យ​នាង​ស្ទើរតែ​បាត់​បង់​ជីវិត កាល​ពី​ឆ្នាំ​២០១៤​ ផងដែរ​។

សូម​បញ្ជាក់​ថា Nova ទើបតែ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​សិច ប្រហែល​ជា ៧​ខែ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ខែ​មីនា ឆ្នាំ​២០១៧។ មុន​នេះ នាង​ជា​តារា​ម៉ូដែល តាំង​ពី​អាយុ ១២​ឆ្នាំ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;