iPhone 7 Plus បាន​ត្រឹម​លេខ​២ ជា​ស្មាតហ្វូន​លក់​ដាច់​បំផុត​នៅ​ចិន ខណៈ​លេខ​១​បាន​ទៅ​លើ...

  • 2018-01-16 02:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​ចេញ​ដោយ Counterpoint Research បាន​បង្ហាញ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៧ ស្មាតហ្វូន​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន​គឺ Oppo R9s ដែល​អាច​ក្ដោប​យក​ចំណែក​ទីផ្សារ​បាន ៣%។

ឯ​លេខ​២​វិញ បាន​ទៅ​លើ iPhone 7 Plus របស់​ក្រុមហ៊ុន​អាមេរិក Apple ដែល​ទទួល​បាន​ចំណែក​ទីផ្សារ ២,៨% ខណៈ vivo X9 ជាប់​នៅ​ចំណាត់​ថ្នាក់​ទី​៣ (២,៧%)។ ក្រៅ​ពី​នេះ ស្មាតហ្វូន​ដែល​លក់​ដាច់​ជា​បន្ត​បន្ទាប់​ទៀត មាន​ដូចជា OPPO A57 (២,៦%) iPhone 7 (២,៤%) OPPO R11 (២,៣%) vivo Y66 (២,១%) Honor 8 lite (១,៩%) Xiaomi RedMI Note 4X (១,៨%) និង Honor Enjoy 6X (១,៧%)៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;